khmer eng
  • ឯកឧត្តម អ៊ឹង លាងហ៊ួ អញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី៦ នៅវត្តព្រះធាតុឆ្វេង និងវត្តបល័ង្គ ស្ថិតក្នុងឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
     
    ចែករំលែក ៖

    ព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណ:កម្មការទី៧ ព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងកូនចៅ អញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី៦ ដោយបាននាំយកនូវភេសជ្ជ: ចង្ហាន់ និងបច្ច័យ៤ បច្ច័យកសាងសេនាសនទាន រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្តព្រះធាតុឆ្វេង និងវត្តបល័ង្គ ស្ថិតក្នុងឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជនមានជីដូនជីតា មាតា បិតា ញាតិកាក្នុងសង្សារវដ្តដែលបានលាចាកលោកនេះទៅហើយ ព្រមទាំងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខ័ន្ធយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ សូមលោកទាំងអស់មេត្តាយោងយកកំណើតក្នុងទីបរមសុខ កុំបីក្លាយទៅជាប្រការដទៃឡើយ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail